តើ Facebook Blueprint គឺជាអ្វី?

ហេតុអ្វីយើងត្រូវយល់ដឹងអំពី Facebook Blueprint?

 

ដើម្បីផ្តល់ជូននូវភាពងាយស្រួល និងចំណេះដឹងកាន់តែទូលំទូលាយអំពីកម្មវិធី និងសេវាកម្មរបស់ខ្លួនទៅដល់អ្នកប្រើប្រាស់គ្រប់កម្រិត  ក្រុមហ៊ុន Facebook បានបង្កើតនូវគេហទំព័រមួយដែលមានឈ្មោះថា Facebook Blueprint ។ វាជាគេហទំព័រមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀនពីសេចក្ដីណែនាំ និងយុទ្ធសាស្រ្ដក្នុងការប្រើប្រាស់កម្មវិធី Facebook, Messenger, និង Instagram  ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។

ពិតណាស់ថាមនុស្សគ្រប់គ្នាសុទ្ធតែចេះប្រើ Facebook ទាំងអស់គ្នា។ តែទោះបីជាយ៉ាងណាក៏ដោយ Facebook Blueprint នៅតែមានអ្វីពិសេសដែលត្រូវយល់ដឹងសម្រាប់ប្រភេទអ្នកប្រើប្រាស់ដូចជា៖

 

១. អ្នកប្រើប្រាស់ទូទៅ

 

 

សម្រាប់អ្នកប្រើប្រាស់ Facebook ទូទៅ អាចសិក្សាពី Facebook Blueprint ដើម្បីរៀបចំគណនីផ្ទាល់ខ្លួនឱ្យមានសុវត្ថិភាព មិនឱ្យគេលួចគណនីបាន និងអំពីលក្ខណៈមួយចំនួនក្នុងការប្រើប្រាស់ប្រចាំថ្ងៃដូចជា ការផុសរូប ផុសវីឌីអូ  Live វីឌីដូ ជាដើម។

 

២. អ្នកប្រើប្រាស់ផេក (Page) សម្រាប់លក់អនឡាញ

 

 

Facebook Blueprint គឺពិតជាមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ Facebook Page ដើម្បីលក់ផលិតផលតាមអនឡាញជាលក្ខណៈតូច ឬមធ្យម។ ដោយលោកអ្នកអាចសិក្សាអំពីការបង្កើត និងរៀបចំផេកឱ្យមានលក្ខណៈស្ដង់ដារដើម្បីទទួលបានការចាប់អារម្មណ៍ និងទំនុកចិត្ដពីអតិថិជនកាន់តែច្រើន ក៏ដូចជាការកំណត់អំពីអតិថិជនគោលដៅជាដើម។

 

៣.​​ អ្នកប្រើប្រាស់ Facebook Page ដើម្បីផ្សព្វផ្សាយអាជីវកម្ម

 

 

សម្រាប់អាជីវករដែលមានមុខជំនួញផ្ទាល់ខ្លួនកម្រិតមធ្យមក្ដី ឬ ធំក្ដី ការសិក្សាអំពី Facebook Blueprint ជារឿងដែលមិនអាចអាក់ខានបាន ព្រោះដើម្បីធ្វើឱ្យការផ្សព្វផ្សាយពាណិជ្ជកម្មអំពីម៉ាក់យីហោ  ផលិតផល ឬ សេវាកម្មឱ្យត្រូវគោលដៅ ចំណាយថវិការតិច ចំណេញពេលវេលា ទទួលបានលទ្ធផលច្រើន​ ហើយនិងអាចជៀសបញ្ហា Facebook បិទគណនីក្នុងការផ្សព្វផ្សាយ។

 

៤. អ្នកបង្កើតយុទ្ធសាស្រ្ដទីផ្សារ Facebook

 

 

សម្រាប់អ្នកដែលមានតួនាទីជាអ្នកបង្កើតយុទ្ធសាស្រ្ដទីផ្សារតាម Facebook ការសិក្សាបានស៊ីជម្រៅអំពី Facebook Blueprint ដូចជាយុទ្ធសាស្រ្ដក្នុងការផ្សព្វផ្សាយ ស្វែងយល់ពីប្រភេទអតិថិជន ក៏ដូចជាដំណើរនៃការផ្សព្វផ្សាយពាណិជ្ជកម្ម ជាកត្ដាសំខាន់ដែលត្រូវយល់ដឹង និង អនុវត្ត។

ការសិក្សាអំពី Facebook Blueprint ធ្វើឱ្យលោកអ្នកដឹងពីកម្រិតនៃការយល់ដឹងអំពីការប្រើប្រាស់ផ្ទាល់​ក៏ដូចជាគំនិតទូទៅក្នុងការបង្កើតយុទ្ធសាស្រ្ដទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថល។


https://blog.planb-cambodia.com/business_marketing/content-marketing/

Related post:

ស្វែងយល់ពិការ Add មនុស្សទៅតាមតួនាទីក្នុងគណនីផ្សព្វផ្សាយរបស់អ្នក

ប្រសិនបើអ្នកចង់គ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់អ្នកជាមួយមនុស្សផ្សេងទៀតអ្នកអាចបន្ថែមវាទៅក្នុងគណនីផ្សាយពាណិជ្ជកម្មរបស់អ្នក។ អ្នកអាចផ្តល់តួនាទីទៅកាន់មនុស្សដូចខាងក្រោម: Ad account admin Adminអាចបង្កើត កែនិងមើលការផ្សាយពាណិជ្ជកម្ម ចូលមើលរបាយការណ៍កែ វិធីបង់ប្រាក់និងការគ្រប់គ្រងផ្សេងៗ។ Ad account advertiser អាចមើលឃើញនិងកែសម្រួលការផ្សាយពាណិជ្ជកម្មនិងបង្កើតការផ្សាយពាណិជ្ជកម្មដោយប្រើវិធីសាស្ត្រទូទាត់ដែលភ្ជាប់ជាមួយគណនីផ្សាយពាណិជ្ជកម្ម។    Ad account analyst អ្នកវិភាគអាចមើលការផ្សាយពាណិជ្ជកម្មនិងចូលមើលរបាយការណ៍បាន។ Add មនុស្សទៅក្នុងគណនីផ្សាយពាណិជ្ជកម្មរបស់អ្នកដូច្នេះអ្នកអាចធ្វើការលើការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុករួមគ្នាជាមួយមនុស្សផ្សេងទៀតនៅក្នុងអាជីវកម្មរបស់អ្នក។ មនុស្សដែលអ្នកAdd[...]

Continue