ការប្រើប្រាស់គណនីយហ្វេសប៊ុកមួយដែលមានស្ដង់ដារ ដោយមានការបំពេញព័ត៌មានបានគ្រប់ជ្រុងជ្រោយ និងការកំណត់ប្រតិបត្ដិការណ៍ទូទៅបានត្រឹមត្រូវ វាពិតជាមានសារៈសំខាន់សម្រាប់អ្នកដើម្បីទទួលបានការផ្ដល់ជូននូវសេវា និងអត្ថប្រយោជន៍យ៉ាងល្អបំផុតសម្រាប់លោកអ្នកពីហ្វេសប៊ុក។ ដូចនេះហើយអ្នកត្រូវដឹងពីរបៀបកំណត់ និងចំណុចសំខាន់ដែលគួរយល់ដឹង៖
- កន្លែងកំណត់ (ប្រើក្នុងកុំព្យូទ័រ)

ចូលទៅកាន់គណនីយរបស់អ្នក រួចមកចុចលើ ដែលស្ថិតនៅលើរបាពណ៌ខៀវខាងលើគេ និងនៅខាងស្ដាំគេបង្អស់។ រូចរកមើលពាក្យថា Setting នោះវានឹងបង្ហាញអ្នកនូវផ្ទាំងមួយនៅផ្នែកខាងឆ្វេងដែលមានជំរើសជាច្រើនដែលអ្នកចង់រៀបចំ និងកែសម្រួលព័ត៌មានបាន។
ហើយចំណុចសំខាន់ដែលអ្នកមិនគួរមើលរម្លងដើម្បីពិនិត្យ ឬធ្វើការកែប្រែវាសាជាថ្មី គឺ៖

- General: ចំណុចនេះ អ្នកអាចកែព័ត៌មានបឋមសំខាន់ៗដូចជា ឈ្មោះរបស់អ្នក អ៊ីម៉ែល ឬ ប្ដូរលេខសម្ងាត់ជាដើម។
- Security and Login: ក្នុងចំណុចនេះផងដែរ អ្នកក៏អាចធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ ហើយលើសពីនេះទៅទៀត អ្នកអាចធ្វើការបិទ ឬបើកកម្មវិធីផ្តល់ព័ត៌មាន និងការអនុញ្ញាតណាមួយដើម្បីរក្សាសុវត្ថិភាពគណនីរបស់អ្នក។
- Privacy: កន្លែងនេះអាចឱ្យអ្នកកំណត់ពីឯកជនភាពរបស់អ្នក ថាតើអ្នកណាខ្លះដែលអ្នកចង់ ឬមិនចង់ឱ្យដឹងពីរឿងរបស់អ្នកក្នុងសង្គមហ្វេសប៊ុក។
- Timeline and Tagging: អាចកំណត់ថា អ្នកណាអាចឃើញ timeline របស់អ្នក និងរបៀបគ្រប់គ្រង Photo tagging.
- Blocking: កន្លែងគ្រប់គ្រងថាតើអ្នកណា និងអ្វីខ្លះដែលអ្នកចង់រេរាំងកុំឱ្យទាក់ទងនឹងអ្នកបាន (Block)
- Language: កន្លែងជ្រើសរើសភាសាដែលអ្នកចង់ប្រើក្នុង Facebook.
- Facebook Recognition: កន្លែងបិទបើកកម្មវីធីចំណាំមុខ។
ចំណុចទាំងអស់នេះ សុទ្ធតែជាចំណុចសំខាន់ៗដែលហ្វេសប៊ុកចង់ឱ្យអ្នកប្រើប្រាស់ឱ្យបានស៊ីជម្រៅមុននឹងប្រើប្រាស់កម្មវិធីរបស់ខ្លួន ដើម្បីធានាឱ្យបានថា ការប្រើប្រាស់របស់លោកអ្នកប្រកបដោយប្រសិទ្ធ និងសុវត្ថិភាពល្អ។
ឯកសារយោង