មីយ៉ាន់ម៉ា៖ Facebook បិទគណនីផេកអង្គការដែលអាចបង្កគ្រោះថ្នាក់កាន់តែច្រើននៅមីយ៉ាន់ម៉ា

បើទាក់ទងនឹងគ្រឿងញៀនត្រូវធ្វើតាមលក្ខខណ្ឌនេះទើបអាចផ្សព្វផ្សាយក្នុង Facebook បាន
វាជារឿងសំខាន់បំផុតអំពីទស្សនៈវិស័យ និងចក្ខុវិស័យរបស់ Facebook ដែលត្រូវតភ្ជាប់ទំនាក់ទំនងសង្គមឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សតាមរយៈការបង្កើតកម្មវិធី Facebook Page ដើម្បីឱ្យបុគ្គលមួយ អាជីវកម្មមួយ ឬអង្គភាពណាមួយអាចប្រាប់ទៅកាន់ពិភពលោកថា តើពួកជានរណា ធ្វើអ្វី និងផ្ដល់ជូនអ្វីទៅកាន់ទស្សនិកជនរបស់ខ្លួន។ តែបើទោះបីជាយ៉ាងណាក៏ដោយ គោលដៅរួមនៃការកសាងទំនាក់ទំនងសង្គមមួយនេះត្រូវតែស្ថិននៅក្រោមបាវចនារបស់ហ្វេសប៊ុក សុវត្ថិភាព អាទិ៍ភាព និងសមភាព។ ដូចនេះហើយទើប Facebook ធ្វើការស៊ើបអង្កេតយ៉ាងសកម្មទៅលើក្រុមអង្គការ ឬអង្គភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាអង្គការដែលមានចលនាញុះញ៉ង់បង្កហិង្សាតាមបក្សពួកនិយមក្រុមជនជាតិភាគតិចណាមួយកាលពីពេលថ្មីៗនេះផងដែរ។     នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះផងដែរ Facebook បានចេញផ្សាយព៌ត័មានរបស់ខ្លួនជុំវិញបញ្ហាលុបចោលគណីផេករបស់ក្រុមអង្គការ ឬអង្គភាពទាំងអស់ដែលអាចបង្កគ្រោះថ្នាក់ដល់សង្គមក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងគេហទំព័រផ្លូវការរបស់ខ្លួន ដោយបានប្រាប់ឱ្យដឹងពីជំហររបស់ខ្លួនថា៖ “ អស់រយៈជិតពេលមួយឆ្នាំកន្លងមកនេះ យើង (Facebook) បានចាត់វិធានការម្តងហើយម្តងទៀតប្រឆាំងទៅនឹងអង្គភាព ឬអង្គការណាដែលជាតូអង្គសំខាន់ក្នុងការបង្កឱ្យកើតមានអំពើហិង្សា និងរាល់មាតិកាអាក្រក់ទាំងឡាយណានៅលើហ្វេសប៊ុកនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជម្លោះដោយហិង្សារបស់ជនជាតិភាគតិចដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជារឿងគួរឱ្យភ័យខ្លាចហើយ យើងមិនចង់ឱ្យសេវាកម្មរបស់យើងត្រូវបានប្រើដើម្បីផ្សព្វផ្សាយការស្អប់ខ្ពើម និងការញុះញង់គ្នាឱ្យមានអំពើហិង្សា ឬធ្វើឱ្យមានភាពតានតឹងចលាចលក្នុងន័យណាមួយឡើង” ។ ក្នុងសេចក្ដីបញ្ជាក់បន្ថែមរបស់ Facebook ក្នុងលុបចោលគណីផេកអង្គភាពនៅប្រទេសមីយ៉ាន់ម៉ានេះ គឺផ្ដោតសំខាន់ទៅការដកខ្លួនចេញពីបុគ្គលទី ៣ ដែលត្រូវបានគេប្រើប្រាស់វិសាលភាពរបស់ខ្លួនទៅបង្កបដិភាព និងវិវាទនៅក្នុងសង្គមនៃប្រទេសដែលមានជម្លោះដ៏គួរឱ្យខ្លាច និងមិនចេះចប់មួយនេះ។ ឯកសារយោង៖ newsroom.fb.com

Related post:

Facebook បានកែប្រែទម្រង Logo របស់ខ្លួនថ្មីប្លែកជាងមុន

ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]

Continue