Facebook News៖ Facebook ដាក់យន្ដការរឹតបន្ដឹងការផ្សព្វផ្សាយព័ត៌មានថ្នាំបង្ការក្លែងក្លាយ

Facebook ដាក់យន្ដការរឹតបន្ដឹងការផ្សព្វផ្សាយព័ត៌មានថ្នាំបង្ការក្លែងក្លាយ
ហ្វេសប៊ុកមានការយកចិត្ដទុកដាក់យ៉ាងខ្លាំងទៅលើរាល់ការផ្សព្វផ្សាយទាំងលាយណាដែលទាក់ទងទៅនឹងវិស័យសុខាភិបាល ក្នុងគោលបំណងបញ្ចៀសឱ្យបាននូវបុគ្គល ឬក្រុមណាមួយដែលមានបំណងបម្រើសេវាក្នុងវិស័យសុខាភិបាលដោយខុសច្បាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្នុងគោលបំណងណាមួយក៏ដោយ។ កាលពីពេលថ្មីៗផងដែរ បញ្ហាការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវលើបញ្ហាថ្នាំបង្ការ ឬវ៉ាក់សាំង គឺជារឿងសំខាន់ដែលហ្វេសប៊ុកកំពុងតែមានការព្រួយបារម្ភ និងដាក់វិធានការយ៉ាងតឹងរឹងដើម្បីដោះស្រាយជាបន្ទាន់។ នេះបើយោងទៅតាមការចេញផ្សាយជាសារព័ត៌មានផ្លូវការរបស់គេហៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៩ កន្លងមកនេះ។ ដោយមានការបញ្ជាក់ពីលោកស្រី Monika Bickert ដែលជា (Vice President, Global Policy Management) បាននិយាយថា “យើងកំពុងធ្វើការយ៉ាងសកម្មដើម្បីដោះស្រាយទៅលើព័ត៌មានមិនត្រឹមត្រូវអំពីការផ្សព្វផ្សាយព័ត៌មានអំពីថ្នាំបង្ការគ្រប់ប្រភេទនៅលើហ្វេសប៊ុក តាមរយៈការការកាត់បន្ថយនូវការចែកចាយរបស់វា និងការផ្តល់ឱ្យអ្នកប្រើប្រាស់នូវព័ត៌មានត្រឹមត្រូវអំពីប្រធានបទនេះវិញ” ហើយដើម្បីសម្រេចប្រតិបត្ដិការដំណើរការក្នុងការទប់ស្កាត់នេះ ហ្វេសប៊ុកបានដាក់វិធានការដូចខាងក្រោម៖
  • ហ្វេសប៊ុកនឹងព្យាយាមលុបចោលនូវគ្រុប និង ផេកដែលបានធ្លាប់ ឬកំពុងចែកចាយព័ត៌មានមិនពិតអំពីថ្នាំបង្ការនៅក្នុង New Feed និង Search។ ហើយគ្រុប និងផេកទាំងនេះមិនត្រូវបានដាក់បញ្ចូលជាជម្រើស (recommendation or prediction)   នៅពេលដែលយើងចុច Search ឡើយ។
  • ពេលដែលហ្វេសប៊ុករកឃើញការផ្សព្វផ្សាយណាដែលមានព័ត៌មានមិនពិតអំពីថ្នាំបង្ការ នោះហ្វេសប៊ុកនឹងមិនអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយឡើយ។ មិនតែប៉ុន្ដែគណនីនោះនឹងអាចត្រូវបានបិទចោលមិនឱ្យផ្សព្វផ្សាយបន្ដទៀតតែម្ដង។
  • សូម្បីតែក្នុង Instagram ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួន ក៏មិនត្រូវបានអនុញ្ញាតអ្នកប្រើប្រាស់ផុសមាតិកាដែលទាក់ទងនឹងថ្នាំបង្ការក្លែងក្លាយដែរ។
  • ហ្វេសប៊ុកនឹងបង្កើតវិធីសាស្រ្ដជាច្រើនទៀតក្នុងការអប់រំឱ្យយល់ដឹងអំពីការព័ត៌មានថ្នាំបង្ការថាតើព័ត៌មានណាដែលត្រឹមត្រូវ ហើយព័ត៌មានណាមិនត្រឹមត្រូវ។
នេះក៏ជាជាបញ្ហាមួយដែលយើងទាំងអស់គ្នាគួរចូលរួមក្នុងការលុប តាមរយៈបញ្ឈប់ការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិតដែលមិនមានមូលដ្ឋានច្បាស់ និងធ្វើហ៊ានរាយការណ៍ទៅកាន់ហ្វេសប៊ុក   ឬអាជ្ញាធរ​ដើម្បីឱ្យបណ្ដាញសង្គមមួយនេះអាចទុកចិត្ដបាន និងមានប្រយោជន៍ពិតប្រាកដក្នុងការប្រើប្រាស់។ ឯកសារយោងៈ newsroom.fb.com

Related post:

Facebook បានកែប្រែទម្រង Logo របស់ខ្លួនថ្មីប្លែកជាងមុន

ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]

Continue