ពិតជាអស្ចារ្យ​! ហ្វេសប៊ុកបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើការគណនាចំនួនដង់ស៊ីតេប្រជាជន

ហ្វេសប៊ុក គឺជាក្រុមហ៊ុនតែមួយគត់ដែលមានមហិជ្ជតាសកល ហើយគម្រោងមួយចំនួន ដែលហ្វេសប៊ុកបានដាក់បង្ហាញគឺមានភាពល្អប្រសើរ ដែលពិតជាជួយសម្រួលដល់ការរស់នៅប្រជាជនពិភពលោកពិតមែន ជាពិសេសនោះ កាលពីពេលថ្មីៗនេះហ្វេសប៊ុកបានព្យាយាមធ្វើផែនទីដង់ស៊ីតេប្រជាជនដោយប្រើ AI ថែមទៀតផង។ វាជាចំណុចដ៏រសើប និងស្ងប់ស្ងែង មិនសរសើរមិនបាន។ តាមពិតទៅគម្រោងការងារមួយនេះបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ​២០១៦ មកម្ល៉េះដោយខាងហ្វេសប៊ុកបានបង្កើតផែនទីដង់ស៊ីតេចំនួនប្រជាជននេះ មានចំនួន ២២ប្រទេស។ សព្វថ្ងៃនេះ គេបានពង្រីកផែនទីនេះ និងគ្របដណ្ដប់ពេញទ្វីបអាហ្វ្រិក។ អ្វីដែលកាន់តែពិសេសនោះ ហ្វេសប៊ុកមានគម្រោងនឹងបង្កើតផែនទីដង់ស៊ីតេចំនួនប្រជាជនជុំវិញពិភពលោកផងដែរ។ ហ្វេសប៊ុកក៏បានបន្ថែមទៀតថា វាគឺប្រព័ន្ធម៉ាស៊ីនដ៏អស្ចារ្យមួយដែលធ្វើការគណនាទិន្នន័យបានលឿន និងមានភាពសុក្រឹតបំផុត។ វានឹងត្រូវបានគេបញ្ចេញឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ នៅក្នុងប៉ុន្មានខែខាងមុខនេះផងដែរ។ ប្រភព៖ www.theverge.com

Related post:

Facebook បានកែប្រែទម្រង Logo របស់ខ្លួនថ្មីប្លែកជាងមុន

ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]

Continue