មនុស្សសឹងតែទាំងអស់ដែលរស់នៅក្នុងសង្គមទំនើបនេះបានស្គាល់ និងកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបម្រើប្រយោជន៍ក្នុងការរស់នៅឱ្យកាន់តែមានភាពងាយស្រួល និងស៊ីវិល័យ។ ចុះចំពោះអាជីវកម្មវិញយ៉ាងម៉េចដែរ? អតិថិជនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួល ដូច្នេះអាជីវករក៏អាចប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទទួលបានអតិថិជនកាន់តែច្រើ និងជោគជ័យផងដែរ។
ដើម្បីធានាបានថា ប្រព័ន្ធផ្សព្វផ្សាយសង្គមពិតជាឧបករណ៍សំខាន់មួយដែលអាចជួយឱ្យអាជីវកម្មទទួលបានជោគជ័យមែន សូមអានអត្ថបទខាងក្រោមថា តើបណ្ដាញផ្សព្វផ្សាយសង្គមភាពផ្ដល់ជួយអ្វីបានខ្លះដល់អាជីវកម្ម។
បានទៅដល់អតិថិជនគោលដៅទាំងអស់

មិនថាអ្នកនៅទីណា ឬពេលណាឱ្យតែមានអ៊ិនធឺណែត ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចធ្វើឱ្យការផ្សព្វផ្សាយអាជីវកម្មរបស់លោកអ្នកបានទៅដល់អតិថិជនបានយ៉ាងងាយស្រួល។ មនុស្សគ្រប់គ្នាសុទ្ធតែអាចជាអតិថិជនរបស់អ្នក បើទោះបីជាពួកគេនៅទីណាក៏ដោយ។ ចំណុចនេះជាឱកាស និងក្ដីសង្ឃឹមដ៏ធំធេងសម្រាប់អាជីវកម្មដើម្បីទាក់ទាញអតិថិជនបានគ្រប់ពេល និងគ្រប់ទីកន្លែង។
ធ្វើឱ្យគេស្គាល់ពីម៉ាកយីហោបានច្រើនបំផុត

ដើម្បីឱ្យម៉ាកយីហោអាជីវកម្មមួយមានភាពល្បីល្បាញទៅបាន គឺវាពិតជាពិបាក និងប្រើពេលយូរមែនទែន ប៉ុន្តែជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមវាអាចទៅរួច និងអាចលើសពីការរំពឹងទុកក៏ថាបាន។ បញ្ហាត្រង់ថា គឺរបៀបដែលអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបង្កើតការយល់ដឹងអំពីម៉ាករបស់អ្នក។ ហើយដើម្បីសម្រេចបានគោលដៅនេះ អ្នកត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្ររបស់អ្នកដើម្បីផ្សព្វផ្សាយនៅក្នុងទីផ្សារឌីជីថល។ មាតិការយុទ្ធសាស្ដ្ររបស់អ្នកត្រូវតែដើរលើផ្លូវមួយដែលត្រឹមត្រូវទៅតាមប្រភេទប្រពន្ធផ្សព្វផ្សាយទីផ្សារឌីជីថលរបស់អ្នក។ បើអ្នកជ្រើសរើស Facebook វាពិតជាមានការប្រកួតប្រជែងខ្លាំងមែនទែន ដែលត្រូវតែមានអ្នកជំនាញក្នុងគ្រប់គ្រងសម្រាប់ការផ្សព្វផ្សាយតាម Facebook នេះ។
ផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជន

បន្ទាប់ពីអ្នកបានពាំនាំព័ត៌មានអាជីវកម្មអ្នកទៅដល់អតិថិជនគោលដៅហើយ វាគឺជាពេលវេលាសម្រាប់អ្នកដើម្បីឱ្យពួកគេក្លាយជាអ្នកគាំទ្រ និងចូលចិត្ដផលិតផល ឬសេវាកម្មរបស់អ្នកឱ្យបានយូរអង្វែង។ ដើម្បីរក្សាទំនាក់ទំនងឱ្យរឹងមាំវាមិនពិបាកធ្វើនោះទេ។ ជាឧទាហរណ៍៖ រក្សាការឆ្លើយតបរបស់អតិថិជន ការប្រឹក្សារផ្តល់យោបល់ និងការផ្តល់ជូននូវអ្វីដែលមានគុណភាព និងភាពស្មោះត្រង់។
ប្រភព៖
learn.fb.com