ចំពោះអត្ថប្រយោជន៍របស់ Instant Articleវិញគឺវាមានមុខងារច្រើនដូចជា៖
១. មុខងាររបស់វាគឺដើរលឿន

វាធ្វើឲ្យការចុចចូលមើលរូបភាពនិងវីដេអូបានលឿននៅពេលប្រើប្រាស់ Facebook App។ ជាំពិសេសផ្តល់ភាពងាយស្រួលដល់អ្នកអានដែលអាចឲ្យពួកគេកាន់តែចង់ចុចចូលអាន។
២. ទទួលបានអ្នកអានកាន់តែច្រើន

Instant Article ក៏អាចធ្វើឲ្យអ្នកអានចុចចូលមើលបានលឿន បើទោះបីជាពួកគេប្រើអ៊ិនធើណែត 2G ឬ 3G តាមទូរសព្ទក៏ដោយ។
៣. បង្កើតសាច់រឿងកាន់តែធំ

យើងក៏អាចប្រើរូបភាព 360 ឬក៏ វីដេអូគ្រប់បែបជាច្រើនដើម្បីធ្វើឲ្យអត្ថបទកាន់តែមានភាពទាក់ទាញ។
៤. បង្កើតទំនាក់ទំនងជាមួយអ្នកអាន

ដោយសារ Instant Article ត្រូវបានរៀបចំបែប User-friendly ដូច្នេះអ្នកអាំនងាយស្រួលអាន ចុច Like Comment និង ចែករំលែកបានយ៉ាងទូលំទូលាយ។